នៅរសៀលថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិន ស៊ីធី ភ្នំពេញ
លោក ចាន់ រស្មី អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ និងសហការី ចូលរួមសិក្ខាសាលា ស្តីពី ការពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅ "អភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយសាធារណៈ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយជវភាព-ករណីសិក្សារបស់ប្រទេសកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង (អ.គ.ហ)។